នៅថ្ងៃទី១៥ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងទីក្រុងជាច្រើននៃទឹកដីអាមេរិក មានការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍អាស៊ី ហើយក៏ជាការដង្ហែក្បួនដើម្បីលើកកម្ពស់ជនជាតិអាស៊ីដែលបានចួលរួមក្នុងការកសាងទឹកដីអាមេរិក ។ ទន្ទឹមនឹងនោះក្រុមបាតុករអាស៊ីស្នើឲ្យឈប់រើសអើងជាតិសាសន៍។
បាតុកម្មដែលមានឈ្មោះថា«សាមគ្គី ប្រឆាំងការស្អប់ខ្ពើម» គឺជាការដង្ហែក្បូនគាំទ្រក្រុមជនជាតិអាស៊ី កើតឡើងនៅទីក្រុងចំនួន១៦ នៅលើទឹកដីអាមេរិក ។ នៅទីក្រុងញូវយ៉កការដង្ហែក្បួនបាតុកម្មធ្វើឡើងនៅទីលាន Chatham ជិតតំបន់រស់នៅរបស់ជនជាតិចិន(China town) បានទាក់ទាញពលរដ្ឋជាច្រើនចូលរួម។
ជនជាតិអាមេរិកាំងដែលចូលរួមធ្វើបាតុកម្មបានឱ្យដឹងថា «ជនជាតិអាស៊ីបានទៅរស់នៅក្នុងទឹកដីអាមេរិកតាំងពី៣៥០ឆ្នាំមុន។ ក្នុងប្រវត្តិសាស្ត្រ ជនជាតិអាស៊ីគឺជាអ្នករួមចំណែកនៅក្នុងការបង្កើតផ្លូវដែកនៅលើទឹកដីអាមេរិក។ ទឹកដីអាមេរិកអាចនឹងមិនល្អដូចជាពេលនេះឡើយបើគ្មានការចូលរួមពីជនជាតិអាស៊ី។ ខ្ញុំពិតជារីករាយដែលមកទីនេះគាំទ្រជនជាតិអាស៊ី ខ្ញុំប្រឆាំងការស្អប់ជនជាតិអាស៊ី»។
នៅថ្ងៃទី១៥ខែឧសភានេះដែរ ក៏មានបាតុកម្មកើតឡើងនៅ៦៥ទីក្រុង ក្នុងទឹកដីអាមេរិក ដើម្បីប្រឆាំង ការវាយប្រហារពីអុីស្រាអែលទៅលើទឹកដីប៉ាឡេស្ទីន បណ្តាលឲ្យមានជនជាតិប៉ាឡេស្ទីនជាច្រើនស្លាប់ ក្នុងនោះមាន៤០%អ្នកស្លាប់ជាស្ត្រីនិងកុមារ។ ដូច្នេះនៅថ្ងៃទី១៥ខែឧសភា គឺមានបាតុកម្ម កើតឡើងគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក៕ដោយ៖ ធីរីណា
រូបភាព៖ VOV