ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុករុឺ​ម៉ក​ឈប់ចត​ចោល​នៅអែបចិញ្ចើមផ្លូវ​និង​បុក​រះ​សំ​យាប​ផ្ទះ​ប្រជាពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​ប្រហែលជាងោក​មួយភាំង​ហើយបាន​ជាបើករថយន្ត​កូរ៉េ​ដឹក​ទឹកកក​រេ​ចង្កូត​ជ្រុល​ទៅបុក​រុឺ​ម៉ក​ដែលគេចត​ចោល​នៅអែបចិញ្ចើមផ្លូវ​និង​ជ្រុល​ទៅបុក​រះ​សំ​យាប​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ តែសំណាងល្អ​ដែរដែលមិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​។​
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​នេះបានកើត​ឡើង​នៅ​វេលាម៉ោង​១និង​២០​នាទី​​រំលង​អធ្រា​ត្រ ឈានចូល​ថ្ងៃទី​១៧ ខែឧ​សភា ឆ្នាំ​២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៦៩ ក្នុងភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បា​រអំពៅ រាជធានី​ភ្នំពេញ​។​
​ប្រភពព័ត៌មានពីអ្នកបើក​រថយន្ត​បង្កហេតុបាន​​ឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​​ខ្លួន​បាន​ចេញពីផ្ទះ​ដើម្បី​បើករថយន្តដឹកទឹកកក​​យកទៅដាក់​ឲ្យ​ម៉ូ​យ ខណៈខ្លួន​កំពុងតែ​បើកមកដល់​ចំណុចកើតហេតុ​ស្រាប់តែ​ងោក​មួយភាំង​ទើបធ្វើឱ្យរេ​ចង្កូត​ទប់​អត់​ជាប់ជ្រុល​ទៅបុក​រុឺ​ម៉ក​ចត​ចោល​នៅ​អែបចិញ្ចើមផ្លូវ ​រួច​បន្ត​ទៅបុក​រះ​សំ​យាប​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​ ចំណែកឯ​រថយន្ត​វិញ​បានរង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើ​រតែទាំងស្រុង​។ ​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ខាង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ច្បា​រអំ​ពៅ​បានចុះមក​ដល់​ហើយបាន​ឲ្យ​ភាគី​ទាំងពីរ​ចរចា​គ្នា ដោយ​ភាគី​ម្ចាស់​រថយន្ត​បង្ក​ព្រម​សង​ជា​សំណង​ក្នុងការ​ជួសជុល​ទៅលើរុឺម៉ក​និង​សំ​យាប​ផ្ទះ​ប្រជាពលរដ្ឋ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​​តែម្តង៕

ដោយ៖  ជ្រោយពេជ្រ


ចែករំលែក៖