ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង់ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ បានបេីកប្រតិបត្តិការបង្រ្កាបទីតាំងបនល្បែងស៊ីសង អាប៉ោង បៀតង ដុះស្លែចំនួន ២កន្លែង ស្ថិតនៅឃុំ-ស្រុកបវេល ខេត្តបាត់ដំបង និងឃាត់ខ្លួនអ្នកញៀនល្បែងប្រមាណ១០នាក់។
បេីតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ដោយយោងតាមការចង្អុលបង្ហាញរបស់លោកណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង នឹងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ បានដាក់បញ្ជាមកលោក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងកងអន្តរាគមន៍របស់ស្នងការនគរបាលខេត្ត ធ្វើការបង្ក្រាបទីតាំងប្រមូលផ្ដុំលេងអាប៉ោង និងបៀតង ដុះស្លែ ចំនួន ២កន្លែងជាប់គ្នា ស្ថិតនៅជិតអធិដ្ឋាននគរបាលស្រុកបវេល ស្ថិតក្នុងភូមិបវេល១ ឃុំ/ស្រុកបវេល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនអ្នកលេងល្បែងប្រុសស្រីប្រមាណ១០នាក់ និងដកហូតវត្ថុតាងបទល្មើសមួយចំនួនផងដែរ។
មន្រ្តីដដែលបន្តថា ក្រោយប្រតិបត្តិការរួចកម្លាំងសមត្ថកិច្ច បាននាំជនសង្ស័យខាងលេីនេះ រួមទាំងវត្ថុតាងយកទៅស្នងការខេត្ត ដេីម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖សហការី