ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក: បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក្នុងអំឡុងសប្តាហ៏ ខាងមុខនេះ និងប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ

ចែករំលែក៖

ភ្នំពេញ៖ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ក្នុងអំឡុងសប្តាហ៏ ខាងមុខនេះ និងប្រុងប្រយ័ត្នចំពោះល្បឿនឲ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដោយបញ្ជាក់ប្រាប់អោយដឹង ប្រុងប្រយ័ត្នក្នុងកំឡុង( ចាប់ពីថ្ងៃទី ១៩ – ២៥ ខែឧសភា ឆ្នាំ២០២១ )។

ក្នុងអំឡុងសប្តាហ៏ ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង The Strong Monsoon ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
— សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ “C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ *C
– នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅច្រើន ។ ក្នុងនោះក៏អាចមានផ្នែកមួយចំនួនមានភ្លៀង ធ្លាក់ខ្លាំង ។
២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
-សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ *C – បើតុណ្ហភាពអតិបរមា មានតី ៣១-៣៣ *C
– នឹងអាចមានភ្លៀងវាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ *C
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនិង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ។ ឯតំបន់មាត់សមុទ្រសូមប្រជានេសាទ និងអ្នកធ្វើ ទេសចរណ៍តាមផ្លូវទឹក មានការប្រុងប្រយ័ត្នចំពោះល្បឿនឲ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖