ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កពីខណ្ឌសែនសុខបើករត់មកដល់ខណ្ឌមានជ័យត្រូវប្រជាពលរដ្ឋឃាត់បានវិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្សារត្រពាំងឈូក ដែលស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ ។ ក្រោយធ្វើសកម្មភាពលួចបានសម្រេចហើយជនសង្ស័យក៏បើករត់មកដល់ត្រង់ចំណុចផ្លូវសូឡា ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់បានភ្លាមៗហើយស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យអាជ្ញាធរខណ្ឌសែនសុខ។

បន្ទាប់ពីកើតហេតុម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កក៏បានមកដល់ទីតាំងកន្លែងកើតហេតុហើយបានប្រាប់សមត្ថកិច្ចឱ្យដឹងថា ម៉ូតូសណ្តោងរ៉ឺម៉កនេះជារបស់គាត់ដែលគាត់បានចតទុកនៅមុខផ្ទះ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកទៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ

 


ចែករំលែក៖