ភ្នំពេញ៖ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ (ក្រោយ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក មានអ្នកជំងឺកូវីដ-១៩ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ហើយអ្នកលក់នៅទីតាំងខាងលើនេះ មិនទាន់បានយកសំណាកនៅឡើយទេ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ កាហ្វេដូងវីនវីនដេប៉ូ សាខាទី៣ (ក្រោយ សាលាវ៉ាន់ដា) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ទៅទិញកាហ្វេនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ ក្នុងចន្លោះម៉ោង ១០ ទៅម៉ោង ១១ ព្រឹក ហើយអ្នកលក់នៅទីតាំងខាងលើនេះ មិនទាន់បានយកសំណាកនៅឡើយទេ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា