ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប​ Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ-១៩​​ ទៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ កាលពីល្ងាចម្សិលមិញបានឲ្យដឹងថា,ហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប​ Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី មានអ្នកជំងឺកូវីដ-១៩​​ ទៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយមនុស្ស ៣នាក់ ដែលធ្វើការនៅក្នុងហាងនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅផ្ទះ​ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញខោអាវនៅ
ហាងលក់ខោអាវ PADINI Concept Store ជាន់ក្រោម ក្នុងផ្សារទំនើប​ Aeon 2 ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៥៖៤២នាទី ដល់ម៉ោង ១៥៖៥៤នាទី។

មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ ទៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ជាមួយមនុស្ស ៣នាក់ ដែលធ្វើការនៅក្នុងហាងនេះ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖