ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីបៃឌិនសន្យាចែករំលែកវ៉ាក់សាំង៨០លានដូសឲ្យពិភពលោក

ចែករំលែក៖

មិនខុសអ្វីពីសង្គ្រាមលោកលើកទីពីរឡើយ ពេលនេះ«ឃ្លាំងអាវុធ»របស់អាមេរិកពេញអស់ហើយក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ទើបអាមេរិកចែកចាយឱ្យដល់ពិភពលោក។
មេដឹកនាំអាមេរិកបានលើកឡើងថា ទឹកដីរបស់យើងក្លាយទៅជាឃ្លាំងវ៉ាក់សាំងសម្រាប់ពិភពលោក។
ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី១៧ខែឧសភា បានប្រកាសថា អាមេរិកនឹងចែករំលែកវ៉ាក់សាំង ២០លានដូស ក្នុងនោះមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, Pfizer, Johnson & Johnson និង AstraZeneca ដល់បណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោកនៅចុងខែមិថុនាឆ្នាំ២០២១។ ជាមួយគ្នានេះដែរ អាមេរិកបានសន្យា ផ្តល់វ៉ាក់សាំង ៦០លានដូសរបស់ក្រុមហ៊ុន AstraZeneca ដល់ពិភពលោកនាថ្ងៃទី៤ខែកក្កដា ឆ្នាំ២០២១។
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានថ្លែងនៅសេតវិមានថា «យើងចាំបាច់ត្រូវតែរួមគ្នាដើម្បីប្រឆាំងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ។ យើងមានសុវត្ថិភាពនៅអាមេរិក ដូច្នេះយើងត្រូវតែធ្វើរឿងត្រឹមត្រូវដើម្បីជួយអ្នកដទៃ។
ប្រធានាធិបតីអាមេរិក បានឱ្យដឹងថា មន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងកូវីដ-១៩ លោក Jeff Zients នឹងសហការជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រសួងការបរទេសអាមេរិក ក្នុងការចែករំលែកវ៉ាក់សាំងប្រឆាំងកូវីដ-១៩។
លោកបៃឌិនបាននិយាយថា «ដូចទៅនឹងសង្គ្រាមលោកលើកទីពីរ នៅពេលដែលអាមេរិកមានអាវុធគ្រប់គ្រាន់សម្រាប់ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩យើងនឹងចែករំលែក«អាវុធ»ទាំងនោះដល់ពិភពលោក៕ដោយ៖ ធីរីណា

រូបភាព៖ AP


ចែករំលែក៖