ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man Utd កក់កៅអី Champions League រដូវកាលក្រោយ បន្ទាប់ពីស្មើជាមួយ Fullham

ចែករំលែក៖

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man United បាននិយាយថា ការកក់កៅអីក្របខ័ណ្ឌ Premier League របស់ក្រុម Manchester United ក្រោយពេលស្មើជាមួយក្រុម Fulham ដែលត្រូវបានកាត់ចោលនឹងក្លាយជាការដាស់អារម្មណ៍មួយមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ជាមួយនឹងក្រុម Villarreal ។

ខ្សែប្រយុទ្ធ Edinson Cavani បានរកគ្រាប់បាល់នាំមុខក្រុម Fullhamក្នុងការប្រកួតនៅទឹកដី Old Trafford នៅនាទីទី១៥ ក្នុងតង់ទី១។ ចូលដល់ការប្រកួតតង់ទី២ កីឡាករ Joe Bryan បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៧៦។ លទ្ធផលនេះធ្វើឲ្យក្រុម Man United ស្ថិតនៅចំណាត់ថ្នាក់លេខ២ ធានាបានកៅអីទៅលេងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។

លោក Solskjaer បាននិយាយថា “ខ្ញុំគិតថាវាអាចជាការដាស់អារម្មណ៍ព្រោះយើងបានព្យាយាមធ្វើរឿងដែលគួរឲ្យអស្ចារ្យ ដែលធ្វើឱ្យអ្នកគាំទ្រពេញចិត្ត”។

ក្នុងការប្រកួតនោះដែរ មានអ្នកគាំទ្រភាគច្រើនបានលើកបដាដោយចង់ឲ្យម្ចាស់ក្លិបត្រកូល Glazer ចាកចេញពីក្លិប ដោយពួកគាត់បានស្រែកលើកបដា ចង់ឲ្យមានការបោះឆ្នោតក្នុងសំឡេង៥០ភាគរយបូក៥០ភាគរយ ៕ដោយ ៖ ភារៈ


ចែករំលែក៖