ភ្នំពេញ៖ អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, ហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាងនេះ។
អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅហាង DOLCE & GABBANA ដែលមានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដី នៃអគារវឌ្ឍនៈ, ផ្លូវមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ
🔴 🔴 🔴 កន្លែងលក់អាហារ ស្ថិតលើផ្លូវលេខ ១០៨ ស្ថិតនៅជាប់ខាងកើតអគារកាណាឌីយ៉ា និងអគារការិយាល័យ RainTree ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។
មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅហាង DOLCE & GABBANA ហើយទៅទិញអាហារនៅកន្លែងលក់អាហារស្ថិតនៅលើផ្លូវ ១០៨។
អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា