ព័ត៌មានទាន់ហេតុការណ៍៖

មួយប៉ប្រិចភ្នែកសោះ​…ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌមានជ័យត្រូវអគ្គិភ័យឆេះខ្ទេច

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង​ដែលផ្ទះនោះសង់អំពីឈើប្រក់ស័ង្កសី (ទំហំ​ ៦ម៉ែត្រ​​ x​ ៩ម៉ែត្រ​)​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង២០នាទីរសៀល ថៃ្ង​ពុធ​ ៨កេីត​ ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​.២៥៦៥ត្រូវនឹងថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១ ស្ថិតនៅ​ចំណុចផ្លូវ៦៥BT ក្រុម៤០​ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ​ ប៊ុត​ សុភាព​ ភេទស្រី អាយុ​៤៣ឆ្នាំ  មុខរបរ​ នៅផ្ទះ ក្នុងក្រុម៤០​ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

  ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះជាប្រភេទ​សំណង់​ឈើប្រក់ស័ង្កសី (ទំហំ​ ៦ម៉ែត្រ​​ x​ ៩ម៉ែត្រ​)​ត្រូវបានភ្លើងឆេះរួមជាមួយនឹងសម្ភារអស់ទាំងស្រុង។​ មូលហេតុនៃការឆេះផ្ទះនេះគឺមកពីផ្ទុះកំប៉ុងហ្គាស តែពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ​ តែបានធ្វេីឲ្យមនុស្ស​ ម្នាក់ឈ្មោះ​ ផន​ ចន្ថា​ ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ មុខរបរ​ជាងឈេី រងរបួស​ ។ 

  ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ​ រថយន្តការិយា​ល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ចំនួន៧គ្រឿង​បានមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួ​ន​ ៧ឡាន​ ស្មេីនឹង​ ២៨ម៉ែត្រ​គូប​។ រថយន្តពន្លត់អគ្គិភ័យ​ដែលបំពេញប្រតិបត្តិការនោះរួមមាន៖

-​ រថយន្តពន្លត់អគ្គិភ័យ​របស់ក្រសួងមហាផ្ទៃ​ចំនួន​២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ១ឡាន​ ស្មេីនឹង​៦ម៉ែត្រ​គូប​

– ពន្លត់ចប់៖ នៅវេលាម៉ោង ១៣និង១០នាទី​ នាថ្ងៃខែឆ្នាំដដែល៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖