នៅថ្ងៃទី១៩ ខែឧសភា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានប្រកាសថានឹងបន្តវាយប្រហារទៅលើទីតាំងក្រុមហាម៉ាស់នៅហ្គាហ្សា ។ ការវាយប្រហារគ្នាបានឈានចូលសប្តាហ៍ទីពីរហើយ។
មានប្រសាសន៍ក្រោយពេល ទៅកាន់ទីបញ្ជាការកម្លាំងទាហានអុីស្រាអែល លោកណេតាន់ យ៉ាហ៊ូ បានប្រកាសថា« ពីមួយថ្ងៃទៅមួយថ្ងៃ យើងបានធ្វើឲ្យកម្លាំងរបស់ក្រុមហាម៉ាស់ចុះខ្សោយ ដោយយើងវាយប្រហារទៅលើទីតាំង ឃ្លាំងអាវុធ អគារទីបញ្ជាការរបស់ក្រុមហាម៉ាស់ ។ ទាំងនោះគឺជាសិទ្ធិការពាររបស់អុីស្រាអែល ទប់ស្កាត់ការវាយប្រហារពីសត្រូវ។
នាយករដ្ឋមន្ត្រីអុីស្រាអែលបាន
វាយតម្លៃខ្ពស់ដល់ការគំាទ្ររបស់ប្រធានាធិបតីបៃឌិនដល់សិទ្ធិស្វ័យការពាររបស់អុីស្រាអែល ។ លោកណេតាន់យ៉ាហ៊ូបានបញ្ជាក់ទៀតថា ខ្ញុំបានសម្រេចបន្តយុទ្ធនាការវាយប្រហាររហូតឈានដល់គោលដៅរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ពលរដ្ឋអុីស្រាអែល។
កាលពីថ្ងៃទី១៩ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល បានដកស្រង់សម្តីនាយករដ្ឋមន្ត្រី អុីស្រាអែលដែលបានលើកឡើងថា ប្រទេសនេះមិនអាចកំណត់ពេលវេលាច្បាស់លាស់ សម្រាប់បញ្ចប់ការវាយប្រហារនោះឡើយ។ ជាមួយគ្នានោះដែរ លោក Moussa Abu Marzouk មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស់បានប្រកាសថា អុីស្រាអែល និងហាម៉ាស់ អាចឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងពេលដ៏ខ្លីខាងមុខ។
មកទល់ពេលនេះ មានពលរដ្ឋប៉ាឡេស្ទីន ២២៧នាក់ស្លាប់ និងជាង ១០០០នាក់រងរបួស។ ចំណែកភាគីអុីស្រាអែលវិញ មានអ្នកស្លាប់១២នាក់ផងដែរ៕ដោយ៖ ធីរីណា
រូបភាព៖ TTXVN