ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, 🔴ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ មានអ្នកជំងឺកូវីដ១៩ បានទៅទិញម៉ាស់ នៅទីតាំងខាងលើនេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលទៅទិញថ្នាំនៅឱសថស្ថាន! សូមម្ចាស់ ឱសថស្ថាន មេត្តាពង្រឹងវិធានការពារ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ 🔴ឱសថស្ថាន ផ្សារតាប៉ាងថ្មី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៣០Eo ផ្លូវលេខ ៥១ កែងផ្លូវលេខ ១៣៦ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ប្រហែលម៉ោង ៣ រសៀល ។
មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញម៉ាស់ នៅទីតាំងខាងលើនេះ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមដាក់ខ្លួន ឲ្យនៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ ៖ សិលា