ព័ត៌មានទាន់ហេតុការណ៍៖

នៅតំបន់អាស៊ាន៖​ មានអ្នកឆ្លងកូវីដ-១៩ជាង​ ៣.៧៧លាននាក់​ និងអ្នកស្លាប់ជាង ៧.៤៧ម៉ឺននាក់, គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ​៖ បើយោងតាមទិន្នន័យរបស់គេហទំព័រតាមដានការរីករាលដាល​នៃជំងឺកូវីដ-១៩ លើពិភពលោក Worldometer បានបង្ហាញថា​ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៧៧១,១១០នាក់ហើយ; ក្នុងនោះមានអ្នកស្លាប់ចំនួន ៧៤,៧៨៦នាក់ផងដែរ​ បេីគិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១នេះ។

ទិន្នន័យខាងលេីនេះ​ បានបង្ហាញ​ទៀត​ថា​ ប្រទេស​ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វុីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ជាក់ស្ដែង​របាយការណ៍ខាងក្រោមនេះ គឺជាការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៖

-ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧៥៨,៨៩៨នាក់ (ស្លាប់ ៤៨,៨៨៧នាក់)
-ហ្វុីលីពីន ឆ្លងចំនួន ១,១៦៥,១៥៥នាក់ (ស្លាប់ ១៩,៦៤១នាក់)
-ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៩២,៣០២នាក់ (ស្លាប់ ២,០៩៩នាក់)
-មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤៣,១៨៣នាក់ (ស្លាប់ ៣,២១៦នាក់)
-ថៃ ឆ្លងចំនួន ១១៩,៥៨៥នាក់ (ស្លាប់ ៧០៣នាក់)
-សិង្ហបុរី ឆ្លងចំនួន ៦១,៧៣០នាក់ (ស្លាប់ ៣២នាក់)
-កម្ពុជា ឆ្លងចំនួន ២៣,៦៩៧នាក់ (ស្លាប់ ១៦៤នាក់)
-វៀតណាម ឆ្លងចំនួន ៤,៨០៩នាក់ (ស្លាប់ ៣៩នាក់)
-ទ្បាវ ឆ្លងចំនួន ១៧៥១នាក់ (ស្លាប់ ២នាក់)
-ព្រុយណេ ឆ្លងចំនួន ២៣៥នាក់ (ស្លាប់ ៣នាក់)៕ដោយ​៖ស​ តារា​

រូបភាព​៖ ឯកសារ​ រដ្ឋាភិបាល​ថៃ​ រៀបចំ​គ្រែ​ឲ្យ​អ្នកជំងឺកូវីដ-១៩​ នាពេលកន្លងទៅ​។


ចែករំលែក៖