ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត២១៥គ្រួសារ នៅ៤ភូមិ ក្នុងសង្កាត់ឪឡោកបានមកទទួល អំណោយ មនុស្សធម៌ របស់សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ២១៥គ្រួសារ ស្ថិតនៅ៤ភូមិ គឺ ភូមិបឹងគ្រើល , សាមគ្គីប្រយុទ្ធ ,បឹងកំបោ និងភូមិថ្ម ក្នុងសង្កាត់ ឪឡោក ខណ្ឌកំបូល បានមកទទួល អំណោយ មនុស្សធម៌ របស់សម្ដេចតេជោ នាព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមចែកជូន ពីលោក គឹម វិបុល ប្រធានក្រុមការងារចុះជួយសង្កាត់ឪឡោក និងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងលោកស្រី ទេព កញ្ចនា  អភិបាលរងខណ្ឌកំបូល ។

    លោក គឹម វិបុល បានបញ្ជាក់ថា៖ អាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ កំពុងខិតខំ បន្ដនាំយកអំណោយ មនុស្សធម៌របស់សម្ដេចទាំងទ្វេរយកមកចែកជូន បងប្អូនប្រជាពលរដ្ឋនៅថ្ងៃនេះមានការយឺតយ៉ាវបន្ដិចមែន តែបងប្អូនក៏សូមមានការអធ្យាស្រ័យផង ។ 

   លោកក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ។ 

    លោកបន្តថា៖ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែល បាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការ ទុក្ខលំបាករបស់បងប្អូន បានមួយគ្រាផងដែរ ហើយ ក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថាកាកបាទក្រហម កម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិង ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ។  

  លោកបន្ដថា៖ ប្រសិនបើបងប្អូនណាមានជីវ ភាព ខ្វះខាតខ្លាំង សូមបងប្អូន ទៅរាយការណ៍ ប្រាប់មេភូមិ ឬទៅទំនាក់ទំនង ស្នាក់ការគណបក្សប្រជាជនសង្កាត់ ឬគណបក្សប្រជាជន ដែល នៅជិត លំនៅឋាន បងប្អូន ដើម្បីស្នើសុំស្បៀង យកទៅដោះស្រាយជីវភាពបានមួយគ្រា នោះថ្នាក់ដឹកនាំ និងយកសំណើរបងប្អូនទៅសុំថ្នាក់លើ ដើម្បីយកស្បៀងមកដោះស្រាយជូនបងប្អូន។ 

       ក្នុងឱកាសនេះដែរ លោក គឹម វិបុល និងលោកស្រី ទេព កញ្ចនា តំណាងឲ្យអភិបាលខណ្ឌកំបូល និងតំណាងឲ្យអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ក៏បាននាំយក អំណោយមនុស្សធម៌របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន នៅថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ១បាវ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៉ីអ៉ីវ១យួរ ក្នុងមួយគ្រួសារផងដែរ ៕

ដោយ៖ សំរិត


ចែករំលែក៖