ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ៖​ បេីកកិច្ចប្រជុំគណៈអភិបាលខណ្ឌ​ ប្រចាំខែឧសភានេះ!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ សុខ​ ពេញ​វុធ​ អភិបាល​នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង​ ២និង៣០នាទី​រសៀល​ថ្ងៃ​សុក្រ​ ១០កេីត​ខែជេស្ឋ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹងថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២១នេះ​ បានបេីកកិច្ចប្រជុំគណៈអភិបាលខណ្ឌ​ ប្រចាំខែឧសភា។

នាកិច្ចប្រជុំគណៈអភិបាលខណ្ឌនេះដែរ​ មា​នសមាសភាព​ចូលរួម​ ៖១/លោក​ លោក​ស្រី​គណៈអភិបាលខណ្ឌ
២/លោកនាយក/នាយករងរដ្ឋបាលខណ្ឌ
៣/លោកប្រធានការិយាល័យ​ទាំង១១
៤/លោក​ លោក​ស្រី​ចៅសង្កាត់ទាំង១១
៥/លោកស្រី​ប្រធានទីរួមផ្សារទាំង​៣។

ចំណែក​របៀបវារៈក្នុងកិច្ចប្រជុំ​ រួម​មានដូចខាងក្រោម​នេះ​៖

១/ផ្សព្វផ្សាយ​សេចក្តី​សម្រេច​ស្តីពីការកែរសម្រួលប្រការទី១​ នៃសេចក្តីសម្រេចលេខ​ ១៦០/២០​ សសរ.វ​ ស្តីពី​ការបង្កេីតក្រុមការងារទទួលបន្ទុកការងារបច្ចេកទេសចុះសហការសិក្សាគម្រោងមូលនិធិសង្កាត់តាមបណ្តាខណ្ឌ។

២/ត្រួតពិនិត្យកំណត់ហេតុកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាលេីកទី២១។

៣/ការងារ​ពិនិត្យ​ និងឆ្លងរបាយការណ៍ប្រចាំខែមេសា​ និងប្រចាំខែឧសភា​ របស់រដ្ឋបាលខណ្ឌដូនពេញ។

៤/ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លេីកទឹកចិត្តប្រចាំខែមេសា​ និងខែឧសភា​ ឆ្នាំ២០២១ជូនដល់មន្ត្រីបម្រេីការងាររដ្ឋបាលខណ្ឌដូនពេញ។

៥/ការងារផ្សេងៗ៕ដោយ​៖សហការី​


ចែករំលែក៖