ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិកធ្លាក់ចុះ វ៉ាក់សាំងជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់

ចែករំលែក៖

កាលពីពាក់កណ្តាលឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាមេរិកគឺជាប្រទេសឈរលំដាប់កំពូលលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ-១៩ ។ ប៉ុន្តែនៅពេលនេះ អាមេរិក មិនមែនជាប្រទេសមានករណីឆ្លងច្រើនទៀតឡើយ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនមក។
នៅខែវិច្ឆិកាឆ្នាំ២០២០ អាមេរិក ឈានដល់កម្រិតកំពូលនៃការឆ្លងកូវីដ-១៩ លើពិភពលោក គឺមានដល់ទៅជាង ៣១០.០០០នាក់ក្នុងរយៈពេល២៤ម៉ោង និងស្លាប់ជិត ៤៥០០នាក់ ក្នុងមួយថ្ងៃដូចគ្នា។ នៅចុងខែវិច្ឆិកា អាមេរិកបានអនុម័តចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចំនួនអ្នកឆ្លងនៅអាមេរិក ក៏បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។
តាមការលើកឡើងរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក CDX បានឱ្យដឹងថាគិតមកដល់ថ្ងៃទី ២០ខែឧសភា អាមេរិក បានចាក់វ៉ាក់សាំងជូនពលរដ្ឋដល់ទៅ២៧៧លានដូសហើយ ។
ចំណែកអ្នកឆ្លងកូវីដ-១៩ នៅអាមេរិកនាពេលនេះ គឺមានតែ ៣០,២១៤នាក់ក្នុងរយៈពេល២៤ម៉ោង និង ៦៥៩នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៣,៨៣៣,១៨១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០២,៦១៦នាក់ និងជាសះស្បើយសរុប ២៧,៣៥៨,៦៥១នាក់៕ ដោយ៖ធីរីណា

រូបភាព ៖ AFP/TTXVN


ចែករំលែក៖