កម្លាំងការពារដែនអាកាសអុីស្រាអែល បានបើកការវាយប្រហារ កម្ទេចផ្លូវក្រោមដីមានប្រវែង១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ជាង២០០នាក់ក្រោយការវាយប្រហាររយៈពេល១១ថ្ងៃ នៅហ្គាហ្សា។
នៅថ្ងៃទី២១ខែឧសភា កម្លាំងការពារដែនអាកាសអុីស្រាអែល បានប្រកាសថា បានបំផ្លាញបណ្តាញផ្លូវក្រោមដីមានប្រវែង១០០ គីឡូម៉ែត្រ និងសម្លាប់ក្រុមឧទ្ទាម ២២៥នាក់ ក្នុងនោះមាន មេបញ្ជាការជាន់ខ្ពស់២៥នាក់។
កម្លាំងទាហានអុីស្រាអែលបានប្រកាសថា អុីស្រាអែលបានបំផ្លាញផ្លូវបេតុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់ រួមមានទីតាំងផលិតកាំភ្លើងរ៉ុក្កែតរបស់ក្រុមហាម៉ាស់។ ក្រុមហាម៉ាស់និងអុីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា នៅថ្ងៃទី២១ខែឧសភា ។
តាមកម្លាំងទាហានអុីស្រាអែលការវាយប្រហារកន្លងមកក៏បានបំផ្លាញអគារ៩ខ្នង ក្នុងនោះមានអគារ Jala ដែលជាទីតាំងមានទីស្នាក់ការសារព័ត៌មានបរទេសជាច្រើននៅទីនោះ។
ក្រៅពីនេះ នៅមានការិយាល័យរដ្ឋបាល១០កន្លែង ធនាគារ៥កន្លែងរងការវាយប្រហារកម្ទេចពីទាហានអុីស្រាអែល៕
ដោយ៖ធីរីណា (រូបភាព៖Getty)