ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ទិវាអណ្តើកពិភពលោក!

ចែករំលែក៖

ភ្នំពេញ៖ ស្អែកនាថ្ងៃទី២៤ ខែឧសភា គឺជាទិវាអណ្តើកពិភពលោក ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីទាញចំណាប់អារម្មណ៍ ក៏ដូចជាជំរុញប្រជាជនទូទាំងពិភពលោក ឱ្យចូលរួមទាំងអស់គ្នាក្នុងការងារអភិរក្ស ដើម្បីសង្គ្រោះសត្វអណ្តើកឱ្យបានរស់នៅ និងលូតលាស់នៅក្នុងធម្មជាតិ។

បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សូមបង្ហាញជូននូវអណ្តើកចំនួន១០ប្រភេទនៅកម្ពុជា ដែលកំពុងរងការគំរាមកំហែង ប្រឈមនឹងការផុតពូជ។

1. អណ្តើកហ្លួង ឬ អណ្តើកសរសៃ (Batagur affinis)
2. អណ្តើកសង្កល់ (Heosemys annandalii)
3. អណ្តើកក្អែក (Siebenrockiella crassicollis)
4. កន្ធាយក្បាលកង្កែប (Pelochelys cantorii)
5. អណ្តើកស្រែ (Malayemys subtrijuga)
6. កន្ធាយអាស៊ី (Amyda cartilaginea)
7. អណ្តើកព្រិច/អណ្តើកភ្នំ (Indotestudo elongata)
8. អណ្តើកមាស/អណ្តើកខ្នាយ (Manouria impressa)
9. អណ្តើកសោម (Heosemys grandis)
10. ល្មិច (Chelonia mydas) ៕

ដោយ ៖ សូរិយា


ចែករំលែក៖