ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ ដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមាន និងទីតាំងលក់គ្រឿងក្រអូប ម៉ុងភួយនៅផ្សារដូន ស្ថិតនៅក្នុងឃុំដូនស ស្រុកស្វាយជ្រំ សូមប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ។
រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថាបុរសឈ្មោះ ឆាន់ សំ អាយុ៧១ឆ្នាំ មានទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ បានទៅតូបលក់គ្រឿងក្រអូបម៉ុងភួយ របស់ឈ្មោះ ឆាន់ សៀវអន ភេទស្រី អាយុ ២១ឆ្នាំ ស្ថិតនៅផ្សារដូន ឃុំដូនស ស្រុកស្វាយជ្រំ។ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅមុខទីស្នាក់ការគណបក្សCPP ឃុំក្រោលគោ ឬទំនាក់ទំនងលេខ📞0977816403 ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន