ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខេត្តស្វាយរៀងបង្ហាញឈ្មោះអ្នកបើករថយន្តដឹកកម្មករប្រចាំតំបន់សេដ្ឋកិច្ចពិសេសសានតុងសាន់សែលចំនួន៩២នាក់ដែលពាក់ព័ន្ធជាមួយកម្មករកម្មការិនីរោងចក្រយូលីយកសំណាកលើកទី១វិជ្ជមានកូវីដ-១៩ ជាសាធារណៈនិងអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ដែលធ្លាប់បានទាក់ទងចេញចូលធ្វើការ និងធ្វើដំណើរតាមរថយន្តដឹកកម្មករជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ទាំងនេះ នៅក្នុងរោងចក្រយូលី១ នៃតំបន់សេដ្ឋកិច្ចពិសេស សានតុង ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន