ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប១០៣នាក់នៅក្រុងបាវិតស្រុកចន្ទ្រានិងស្រុកស្វាយជ្រំនៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ ករណីវិជ្ជមានកូវីដ-១៩ លើប្រជាពលរដ្ឋសរុប ១០៣នាក់ទៀត (ស្រី ៩៣នាក់) ក្នុងនោះរកឃើញនៅក្រុងបាវិតចំនួន ១០១នាក់ នៅស្រុកស្វាយជ្រុំ ១នាក់ និងនៅស្រុកចន្ទ្រា ១នាក់នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីសឹកនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅ អាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី៕

ដោយ, យឹម សុថាន


ចែករំលែក៖