ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរលួចដែកសំណង់ម្នាក់ បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាពលួចដែក(គ្រឿងសំណង់)ពីផ្ទះជនរងគ្រោះមួយកន្លែង ត្រូវបានសមត្ថកិច្ចស្រុកថ្មគោលតាមចាប់ខ្លួនបានកាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ។

មន្រី្តជំនាញនគរបាលស្រុកបាន ឲ្យដឹងថា ជនសង្ស័យឈ្មោះ ចក់ កុយ ភេទប្រុសអាយុ ២៩ឆ្នាំរស់នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោលក្នុងករណីបទលួចដែករបស់ជនរងគ្រោះឈ្មោះ ឆោម ហ៊ួត ភេទប្រុសអាយុ៥៥ឆ្នាំរស់នៅភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ។

ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១១យប់នៅចំណុចក្រុមទី០៥ ភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល ជនសង្ស័យខាងលើបានចូលផ្ទះជនរងគ្រោះលួចដែកគ្រឿងសំណង់មួយចំនួនដោយសុវត្ថិភាព។ ក្រោយមកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ទើបកម្លាំងនគរបាលស្រុកថ្មគោលតាមស្រាវជ្រាវដឹង ឃាត់ខ្លួនជនសង្ស័យបាននិងដកហូតបានវត្ថុតាងរួមមាន៖ _ដែកទីបមូលចំនួន ១០ ដើម _ដែកបន្ទះចំនួន ០១ដើមកន្លះ _ដែកទីបជ្រុង៣០x៦០ចំនួន០៤ដើម _ដែកកែងLចំនួន០១ដើម _ដែកទំហំ១០លីចំនួន១២ដើម _សំណាញ់ដែកចំនួន០៥ដុំ _ដែកកាយ៉េចំនួន០២ដុំ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖