ព័ត៌មានទាន់ហេតុការណ៍៖

ទ្រូម៉ាន់នី និង អម្រឹត សហការផ្តល់ជូន​ប្រូម៉ូសិន​ថ្មី​ជាមួយ​នឹង​ឱកាស​ឈ្នះ​ប្រាក់រង្វាន់ និង​ម៉ូតូ​ថ្មីស្រឡាង

ចែករំលែក៖

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​សហការ​ជាមួយ​​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អម្រឹត ដើម្បីផ្តល់ជូន​កម្មវិធីប្រូម៉ូសិន​ថ្មី​មួយ​ដែល​អតិថិជន​​របស់​អម្រឹតអាច​មាន​ឱកាស​ឈ្នះ​​​​រង្វាន់​ជាសាច់ប្រាក់ និង​រង្វាន់​ធំ​​​ម៉ូតូថ្មី​ស្រឡាង​មួយ​គ្រឿង​​ដោយគ្រាន់តែ​ជ្រើស​រើស​​យក​ការ​បង់សង​​ប្រាក់​កម្ចីរបស់​ពួក​គេ​តាមរយៈ​​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី​។

អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ក៏​អាច​រីករាយ​ជាមួយតម្លៃ ​​សេវា​​ទាប​ជាង​​មុន​ផងដែរ​សម្រាប់​ការ​បង់​សងប្រាក់​​កម្ចី​គ្រប់​ប្រភេទ ដោយ​បង់​​ថ្លៃ​សេវា​ត្រឹមតែ ០,៥​ដុល្លារ​ប៉ុណ្ណោះ។

គំនិតផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​យុទ្ធសាស្រ្ត​រួម​គ្នា​ដែល​ផ្តួចផ្តើមឡើង​ដោយ​​ក្រុមហ៊ុន​ទាំង​ពីរ ដើម្បី​ធ្វើ​ឱ្យ​ការ​បង់​សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយស្រួល និងគ្មានភាព​ស្មុគស្មាញ​តាម​រយៈ​​ការ​កាត់​បន្ថយ​ការ​ចំណាយ​ពេល​វេលាលើ​ការ​ធ្វើដំណើរ​ទៅ​កាន់សាខា​របស់​​គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ អម្រឹត ដើម្បី​បង់​សង​ប្រាក់​កម្ចី។ យុទ្ធនាការ​នេះក៏ជួយសម្រួល​ដល់អតិថិជន​​អម្រឹត ក្នុងការ​​បង់​សង​ប្រាក់​កម្ចី​នៅ​ក្រៅ​ម៉ោង​ធ្វើការ​​ជាធម្មតា​របស់​សាខាអម្រឹតផងដែរ។

ប្រូម៉ូសិន​នេះ​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃទី​ ​៣១ ខែ​កក្កដា ឆ្នាំ​២០២១។ ក្នុងអំឡុងពេល​នេះ អតិថិជនអាច​មាន​ឱកាស​ ឈ្នះ​រង្វាន់​ជា​សាច់ប្រាក់​ប្រចាំ​សប្តាហ៍ ព្រម​ទាំង​ចូល​រួម​ផ្សង​សំណាង​​ដើម្បី​ឈ្នះ​រង្វាន់​ធំ​​ម៉ូតូ​ Honda Zoomer X ថ្មី​ស្រឡាង​មួយគ្រឿងនៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ​​នេះ។ ក្រុមហ៊ុន ទ្រូម៉ាន់នី បច្ចុប្បន្ន​មាន​ភ្នាក់ងារ​ជាង ​១ម៉ឺន​ទីតាំង​ដែល​​ផ្តល់​សេវា​ផ្ញើ​​ប្រាក់​នៅទូទាំង​ប្រទេស។

លោក Alan Wee នាយក​អង្គភាព​ពាណិជ្ជកម្ម​​នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បាន​មាន​ប្រសាសន៍ថា៖ “ប្រូម៉ូសិន​នេះ​ ​ផ្តល់ជូន​ភាព​ងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន​របស់​យើង​ក្នុងគ្រាដែល​​បច្ចុប្បន្ន​​ពិបាកក្នុងការ​ធ្វើ​ដំណើរ​​ទៅកាន់​សាខា​របស់អម្រឹតដើម្បី​បង់​សង​ប្រាក់​កម្ចី”។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “នៅ​ក្រុមហ៊ុន ទ្រូម៉ាន់នី យើង​តែង​តែ​សម្លឹងរក​​​មើល​វិធីថ្មីៗ​ដើម្បី​បន្ថែម​តម្លៃ​ដល់​អតិថិជន​របស់​យើង។ នៅពេលនេះ យើង​ទទួលស្គាល់​ថា វាអាចមាន​​ការ​លំបាក​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ឆ្ងាយ ហេតុដូច្នេះ​ហើយ​បានជា​យើង​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​សេវា​នេះ​ទៅ​កាន់អតិថិជនរបស់​អម្រឹត​ តាមរយៈ​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​នៅ​ទូទាំង​ប្រទេស”។

លើស​ពីនេះ​ទៀត អតិថិជន​ដែល​ប្រើប្រាស់​កម្មវិធី TrueMoney e-Wallet អាច​ទទួលបាន​ការ​មិន​គិត​ថ្លៃសេវា​នៅពេល​បង់​សង​ប្រាក់​កម្ចី​របស់ខ្លួន​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត និង​ដៃគូ​ផ្សេង​ទៀត​ដោយ​គិត​ចាប់​ផ្តើម​ពីថ្ងៃ​នេះ​រហូត​ដល់ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១៕

 អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏​ពេញ​និយមបំផុតមួយនៅអាស៊ីអាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។

អំពីអម្រឹត

អម្រឹត គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ពនពេញលេញរបស់ Advans Group ដែលជាម្ចាស់ភាគហ៊ុនដែលមានកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ពីស្ថាប័នអន្តរជាតិដែលរួមមាន ធនាគារអភិវឌ្ឍនសហគ្រិនភាព FMO, ក្រុមហ៊ុន La Fayette Participations និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ដែលជាសមាជិករបស់ធនាគារពិភពលោក។ ក្នុងនាមជាស្ថាប័នឈានមុខមួយនៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានផ្តល់ជូនសេវាឥណទាន និង ប្រាក់បញ្ញើទៅកាន់អតិថិជនជាង 500,000នាក់ ដែលមានចាប់ពី កសិករមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម។ អម្រឹត មានសាខាចំនួន 158ទូទាំងប្រទេស មានបុគ្គលិកជាង 4,500នាក់ និងមានទ្រព្យសកម្មជាង 1ពាន់លានដុល្លារអាមេរិក និង ប្រាក់បញ្ញើជាង 500លានដុល្លារអាមេរិក៕

 


ចែករំលែក៖