ព័ត៌មានទាន់ហេតុការណ៍៖

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលឱ្យមនុស្សស្លាប់១នាក់និងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​១​នាក់​បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិ​លេខ៧ ស្ថិតក្នុងភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និងម៉ូតូ​ ក្នុងដំណេីរទិសដៅផ្ទុយគ្នា​ កាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា​ ឆ្នាំ​២០២១​ ។

ប្រភព​ព័ត៌មាន​បានឱ្យដឹង​ថា​ ភាគី​ម៉ូតូម្ខាងជាម៉ូតូកូរ៉េ សេ100 ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះកន ឃ្មាន់ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបុសល្វេ ឃុំក្រែក ស្រុកពញាក្រែក និងម៉ូតូម្ខាងទៀត​ម៉ាកស្មាស់​ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ សេង ហ៊ាង ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងឈ្លើង ឃុំពពេល ស្រុកពញាក្រែក ។ ម៉ូតូ​អ្នក​ទាំង​ពីរ ពេល​ធ្វេីដំណេីរ​មកដល់ចំណុចកេីតហេតុបាន​បុកប៉ះគ្នាពេញទំហឹង​ បណ្តាលឱ្យឈ្មោះ​កន ឃ្មាន់ ស្លាប់​នៅនឹងកន្លែងកើតហេតុ ឯឈ្មោះ​ សេង ហ៊ាង រងរបួសធ្ងន់ ។

ករណីខាងលើនេះកម្លាំងជំនាញ នៃ អធិការដ្ឋានស្រុកបានចាត់បន្តតាមនីតិវិធី ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖