ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យស្ថានភាពតាមចំណុចស្នាក់នៅបណ្តោះឣាសន្ន របស់កងកម្លាំងជួរមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួមជាមួយលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យការហូបចុក កន្លែងស្នាក់នៅបណ្តោះឣាសន្ន ក្រោយពីផ្លាស់ប្តូរពីកៅស៊ូតង់ទៅជាស័ង្កសី ដែលជាអំណោយរបស់ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនោះលោកមេបញ្ជាការកងពល ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចំពោះកងកម្លាំងកំពុងឈរជើង ដែលកំពុងសហការជាមួយកងកម្លាំងចម្រុះ តាមបន្ទាត់ព្រំដែនកម្នុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដោយ ត្រូវបន្តយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ ទប់ស្កាត់ឲ្យខាងតែបានចំពោះការលួចឆ្លងដែនចូលគេចវេះពីការធ្វើចត្តាឡីស័ក និងរកឲ្យឃើញនៅមេខ្យល់នាំពលករទាំងឆ្លងចេញ និងឆ្លងចូលព្រំដែន ដើម្បីចាត់ការតាមផ្លូវច្បាប់ជាបន្តទៀតក្រោយពីឃាត់ខ្លួនបានមួយចំនួន៕

ដោយ៖ សូរិយា


ចែករំលែក៖