ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី

ចែករំលែក៖

ភ្នំពេញ៖ កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ៥ មានអ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ នៅពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែល​អាជីវករលក់ត្រី ឬបានទៅទិញត្រីនៅ កន្លែងចែកចាយត្រី ជិតផ្សារព្រែកព្នៅ តាមបណ្ដោយផ្លូវជាតិលេខ ៥ ​ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
​មូលហេតុ៖ អ្នកជំងឺកូវីដ-១៩​​ គឺជាអ្នកលក់ត្រី ហើយបានទៅទិញនិងដឹកត្រី នៅទីតាំងខាងលើនេះ ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ យកទៅលក់នៅ ផ្សារដំណាក់ត្រយឹង។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ឲ្យដាច់ដោយឡែក និងយកចិត្តទុកដាក់
តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដោយ ៖ សិលា


ចែករំលែក៖