ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ តាមប្រសាសន៍ណែនាំរបស់លោកស្រី ហ៊ុន ម៉ាណា បានចាត់អោយលោកជិន ប៊ុនធឿន និងក្រុមការងារជូនដំណើរអ្នកស្រី ផាត សុខរឿន និងកូនប្រុសរបស់គាត់ទៅកាន់ទីលំនៅដែលគាត់រស់នៅវិញ នៅភូមិទួលសំបូរ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីកូនប្រុសរបស់អ្នកស្រីដែលមានជំងឺរលាកសួតធ្ងន់ធ្ងរនោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេល ១០ថ្ងៃហើយ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យធ្វើអោយស្ថានភាពជំងឺរបស់ក្មួយប្រុសបានប្រសើរឡើងវិញ។
ហើយនៅព្រឹកដដែល លោក ជិន ប៊ុនធឿន ក៏បាននាំយកអំណោយលោកជំទាវ ហ៊ុន ម៉ាណា ទៅផ្តល់ជូនប្អូនប្រុស វ៉ាន់ អៀក និងក្រុមគ្រួសារ រស់នៅភូមិទី២៥ ឃុំព្រះធាតុ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ផងដែរថា ប្អូនប្រុស វ៉ាន់ អៀក មានអាយុ ១៥ ឆ្នាំ បានរងគ្រោះថ្នាក់ដោយសារភ្លើងឆាប់ឆេះរលាកស្ទើរពេញខ្លួន បន្ទាប់ពីប្អូនបានត្រឡប់ពីចំការកៅស៊ូ ហើយមកចំអិនម្ហូបដោយថ្វេសប្រហែសក៏ភ្លើងបានឆេះអាវដែលប្រលាក់ដោយជ័រកៅស៊ូនោះ ។
ហើយម្យ៉ាងវិញទៀតប្អូនជាកូនច្បងក្នុងគ្រួសារត្រូវជួយរកប្រាក់ចិញ្ចឹមគ្រួសារ និងមើលថែម្តាយដែលមានជំងឺសរសៃប្រសាទទៀតផង ។
ក្នុងឱកាសនោះ ក្រុមការងារបាននាំយកអំណោយទៅជូនគ្រួសារនីមួយៗមានដូចជា ៖ សម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា:
១-អង្ករ ១០០គីឡូ
២-ថវិកាចំនួន ០១លានរៀល
៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៤-ស្ករសចំនួន ៥គីឡូ
៥-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
៦-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
៧-តែ ១០កញ្ចប់តូច
៨-មី ចំនួន ០៦កេសតូច
៩-ត្រីខ ចំនួន ១០០កំប៉ុង
១០-កន្ទេល ០២
១១-ខ្នើយ ០២
១២-ម៉ុង ០២
១៣-ភួយ ០១
១៤-ពូក ០១
១៥-ស្បែកជើង ០១គូរ
១៦-ទឹកស៊ីអុីវ ០៣យួរ
១៧-ឆ្នាំងបាយ ០២
១៨-កំសៀវទឹក ០១
១៩-កាធុនទឹកដែក ០១
២០-ខ្ទះឆា ០១
២១-ស្លាបព្រា និង សម ០១ ឈុត
២២-វែកបាយ ០១ ។
ដោយឡែកលោកយាយ លោកតា របស់ប្អូនប្រុសក៏ទទួលបានថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៨០ម៉ឺនរៀល ព្រមទាំងអាវយាយតាម្នាក់ៗចំនួន ០២សម្រាប់ផងដែរ៕
ដោយ ៖ សិលា