ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ខលេខាធិការប្រចាំការប្រធានអនុគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិ សម្ដែងការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក-លោក ស្រី អាជ្ញាធរដែនដី មន្ត្រីរាជការ នាយទាហាន គ្រប់ជាន់ថ្នាក់ ដែលម្នាក់ៗបានប្តេជ្ញាចិត្ត ឈ្មុសឈ្មុលឥតខ្លាចនឿយហត់ជំនះនូវឧបសគ្គ ចំពោះមុខ ដេីម្បីក្តីសុខសាន្តជូនប្រជាពលរដ្ឋ ទៅ តាមមុខនាទីភារកិច្ចដែលបានប្រគល់ជូន ក្នុងរយៈពេលជិតមួយខែកន្លងមកនេះ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ។
នាយឧត្តមសេនីយ៍ នាង ផាត ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា ដកបទពិសោធន៍ជាមួយបណ្តា កងឯកភាព ចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ(ខ.ភ.ម)និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ របស់សាលារាជធានីភ្នំពេញ ។ ពីធីនេះបានប្រព្រឹត្តទៅ នៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ កងទ័ពជើងគោក ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២១ ម្សិលមុិញ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេ នាធិការចម្រុះ(ខ.ភ.ម) និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងលើកឡើងពីយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី ក្នុងតំបន់ក្រហម ឥឡូវតំបន់ខ្លះប្រែមកជាការលឿងទុំ ឬធម្មតា ដែលអាចឱ្យមនុស្សចរាចរបានស្របតាមផែនការកំណត់។ ក្នុងនោះក្រុម ការងារ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ តែងតែពិភាក្សាដោះស្រាយ រាល់ហេតុការណ៍ដែលកេីតមានឡេីង រួចរាយការណ៍តាមឋានានុក្រមជូន សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជា ណាចក្រកម្ពុជា បានជាប់ជាប្រចាំថ្ងៃ ។ ក្នុងឱកាសនោះដែរ សមាជិក អង្គប្រជុំ បានលើកឡើងពីចំណុច ខ្លាំង-ខ្សោយ និងការលំបាក-ងាយស្រួល ក្នុងយុទ្ធនាការ ស្រោចវ៉ាក់សាំង ដោយការទទួលខុសត្រូវខ្ពស់ តាមមុខនាទីភារកិច្ចដែលថ្នាក់លេីប្រគល់ជូនផងដែរ៕
ដោយ ៖ សិលា