ព័ត៌មានទាន់ហេតុការណ៍៖

អ្នកចាំទី Tomas Vaclik របស់ Sevilla សម្រេចចាកចេញពីក្លិបនៅខែក្រោយ

ចែករំលែក៖

អ្នកចាំទីសញ្ជាតិឆេករបស់ក្លិប Sevilla កីឡាករ Tomas Vaclik បានបញ្ជាក់ថា គាត់នឹងចាកចេញពីក្លិបនៅពេលកុងត្រារបស់គាត់ផុតកំណត់នៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃទីអង្គារ ទី២៥ ឧសភានេះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Andalusian ពីក្លិបBasel ក្នុងឆ្នាំ២០១៨ ហើយបានបង្កើតខ្លួនជាជំរើសទី១ ដែលធ្វើឱ្យក្លិប Sevilla នៅ La Liga ចាប់អារម្មណ៍និងផ្ទេរមកកាន់ទឹកដីអេស្ប៉ាញ

ទោះយ៉ាងណាក្រោយពីចូលរួមបាន២រដូវកាល អ្នកចាំទីរូបនេះបានបាត់បង់កន្លែងរបស់គាត់ទៅ ដោយជម្រើសទី១បានធ្លាក់ទៅលើកីឡាករ Yassine Bounou ហើយត្រូវបានដាក់កម្រិតចំពោះការបង្ហាញខ្លួនលីគចំនួន៥លើកប៉ុណ្ណោះ

តាមរយៈសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមកីឡាករVaclik បានលើកឡើងពីកង្វះពេលវេលាលេងដែលជាហេតុផលដែលគាត់នឹងចាកចេញ។ កីឡាកររូបនេះនិយាយថា វាមានរយៈពេល ៣ ឆ្នាំដែលមិនគួរឱ្យជឿដែលខ្ញុំមិនដែលភ្លេច ទោះបីរដូវកាលមុនមានការលំបាកសម្រាប់ខ្ញុំក៏ដោយក៏ខ្ញុំចាកចេញពីក្លិបដោយការគោរពនិងកោតសរសើរបំផុត។

ខ្ញុំជឿជាក់ថាខ្ញុំនៅតែអាចលេងនៅកម្រិតខ្ពស់បំផុតហើយខ្ញុំកំពុងទន្ទឹងរង់ចាំឱកាសថ្មីៗនៅខាងមុខ

សូមបញ្ជាក់ថា ក្រុម Sevilla បានបញ្ចប់ត្រឹមចំណាក់ថ្នាក់លេខ៤មាន៧៧ពិន្ទុសម្រាប់រដូវកាល២០២០២០២១ដែលទើបបញ្ចប់ថ្មីៗនេះ ដែលធ្វើឲ្យក្រុមនេះកក់កៅអីទៅលេង Champions League នៅរដូវកាលក្រោយដោយស្វ័យប្រវត្តិ ៕

Tomas Vaclik of Sevilla during La Liga match between Atletico de Madrid and Sevilla FC at Wanda Metropolitano Stadium in Madrid, Spain. March 07, 2020. 202003070066

ដោយ៖ ភារៈ


ចែករំលែក៖