ព័ត៌មានទាន់ហេតុការណ៍៖

វាយសម្លាប់បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមមិនបានប៉ុន្មានម៉ោងផង​ ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនជនដៃដល់បាន២នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ បន្ទាប់ពីមានការភ្ញាក់ផ្អេីលបានកេីតកាលពីព្រឹកថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ​២០២១​ ដែលបុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម​ នៅត្រង់ចំណុចមុខផ្សារដើមថ្កូវ ផ្លូវលេខ៣៣បេតេ ក្នុងភូមិសន្សុំកុសល៣ សង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ ហេីយក៏មានការសង្ស័យថាជាករណីឃាតកម្ម​ ទេីបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃដឹកនាំដោយ លោក​ ជាវ វិបុល សហការជាមួយនិឹងកម្លាំងជំនាញព្រហ្នទណ្ឌខណ្ឌមានជ័យ​ បើកការស្រាវជ្រាវអស់រយៈពេលជាង៧ម៉ោងប៉ុណ្ណោះក៏ឃាត់ខ្លួនជនដៃដល់បានចំនួន២នាក់​ ។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា​ បុរសរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុក គង្គារស្មី អាយុ៣៥ឆ្នាំ​ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ​ (ដោយការស្លាប់នោះមានស្នាមរបួសបែកក្បាលពីខាងក្រោយឈាមហូរស្រោចខ្លួននិងបាក់ជើងខាងឆ្វេង​ )។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ​ និងផ្អែកទៅលេីកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅជុំវិញកន្លែងកន្លែងកើតហេតុទេីបអាចបញ្ជាក់ថា​ ករណីខាងលេីគឺជាករណីឃាតកម្ម ដោយហេតុការណ៍នេះបានកេីតឡេីងក្នុងអំឡុងម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខណៈដែលប្រជាពលរដ្ឋបានឮសំឡេងបុរសម្នាក់ស្រែកឲ្យជួយផងដែរ​ ហើយកាមេរ៉ាសុវត្ថិភាពបញ្ជាក់ដែរថា​ ជនដៃដល់២នាក់បានបេីកឡំប្រឺតាដេញជនរងគ្រោះហើយបានប្រតាយប្រតប់គ្នា​ ដោយជនសង្ស័យទាំង២នាក់នោះបានយកដុំថ្មវាយសំពងទៅលើជនរងគ្រោះបណ្ដាលឲ្យបែកក្បាលរួចក៏យកដែកវាយបំបាក់ជើងបន្ថែម​ និងបានបេីកឡំប្រឺតាកិនពីលើជនរងគ្រោះ​ រួចនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង។

បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានថាមានករណីឃាតកម្មសម្លាប់មនុស្ស​រួចមក កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌមានជ័យនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុនទី១បើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពនិងស្លាកលេខឡំប្រឺតារបស់ជនសង្ស័យទើបឃាត់ខ្លួនឈ្មោះកែវ យិនភី ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាអ្នករត់ឡំប្រឺតាជាឃាតក ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥បេតេ ភូមិត្នោតជ្រំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះ រ៉េត បញ្ញា ហៅអាម៉ក ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករមើលម៉ូតូស្នាក់នៅខណ្ឌទួលគោក​ រួចបានបញ្ជូនជនសង្ស័យទៅធ្វើការសាកសួបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់បានប្រាប់សមត្ថកិច្ចឱ្យដឹងថា​ មូលហេតុដែលពួកគេវាយសម្លាប់ជនរងគ្រោះរូបនេះ​ ព្រោះតែពួកគេខឹងជនរងគ្រោះវាយកញ្ចក់ឡំប្រឺតារបស់ខ្លួនបែកទើបពួកគេខឹងក៏ជិះឡំប្រឺតាដេញវាយសម្លាប់ជនរងគ្រោះតែម្តងទៅ។

​បច្ចប្បន្ននេះ​ ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការតាមច្បាប់។​ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកសាច់ញាតិក្រុមគ្រួសារដើម្បីប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖