ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ ត្រូវមានការប្រុងប្រយ័ត្នកូវីដ-១៩គ្រប់ដង្ហើមចេញចូល!

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, ចំនួនតួលេខអ្នកឆ្លងកូវីដ-១៩ដែលបានប្រកាសថ្ងៃទី ២៥ ឧសភា ២០២១ គឺមានចំនួន៥៦៨ ដែលគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា គឺត្រូវតែពាក់ម៉ាស់ដាច់ខាត ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងមុខមាត់ជាមួយសាប៊ូ អាល់កុល ឬជែល។

លោកបានថ្លែងបន្តទៀតថា, ថ្ងៃនេះខ្ញុំបានផ្តល់ស្បៀងអាហារ​ និងកង្ហាល់១គ្រឿងជូនអុំស្រី រ៉ីម វណ្ណារី (បងប្អូនខ្មែរមូស្លីម )​ អាយុ ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្វីខាងត្បូង ឃុំអណ្តូងខ្មែរ​ ស្រុកទឹកឈូរ ខេត្តកំពត។ គាត់មកទទួលស្បៀងជាមួយចៅស្រីឈ្មោះ ម៉េត ចាន់មរកត អាយុ៨ឆ្នាំ និងចៅប្រុសឈ្មោះ ម៉េត បានមនោរាជ អាយុ៤ឆ្នាំ។ ក្រោយពីទទួលអំណោយហើយ​ មីង​ រ៉ីម​ វណ្ណារី​ បាននិយាយទាំងទឹកភ្នែកថាអាណិតចៅ​ណាស់ព្រោះបែកម្តាយ៤ខែហេីយ​ (ណើ ចាន់ត្រា​) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៌។ កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលឱ្យលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។

ចំពោះខ្ញុំគឺមានការអាណិតអាសូរកុមារទាំងពីរយ៉ាងខ្លាំងហេីយមិនដឹងថាពួកគេនឹងបានជួបម្តាយវិញនៅពេលណាទេ។ ប៉ុន្តែខ្ញុំមានជំនឿថាតុលាការនឹងផ្តល់យុត្តិធម៌ដល់គាត់មិនខាន។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ ៖ សិលា


ចែករំលែក៖