ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និង នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងមូលដ្ឋានខណ្ឌទួលគោក ដែលកម្លាំងក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ជូនបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌទួលគោកដែលមានអាយុចាប់ពី១៨ឡើងទៅ។

ទីតាំងទាំង៦មានដូចជា៖

១-សង្កាត់ទឹកល្អក់ទី១  សង្កាត់ទឹកល្អក់ទី២ ចាក់នៅមណ្ឌលវិទ្យាល័យជាស៉ីមសន្ធរម៉ុក ទីតាំងនៅចំណុចផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់១ ដូសទី១។

២-សង្កាត់ទឹកល្អក់ទី៣ ចាក់នៅមណ្ឌលវិទ្យាល័យទឹកល្អក់ ទីតាំងផ្លូវ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ដូសទី១ ។

៣-សង្កាត់ផ្សារដេប៉ូទី១ ចាក់នៅមណ្ឌលសាលាមេត្តេយ្យសាមគ្គី ,ទីតាំងផ្លូវ១៨២កែង២២៩សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ដូសទី១ ។

៤-សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ផ្សារដេប៉ូទី៣ចាក់នៅមណ្ឌល សាលាបឋមសិក្សាជាស៉ីមសន្ធរម៉ុក,ទីតាំងផ្លូវ១២៨កែង២៤៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដូសទី១ ។

៥-សង្កាត់បឹងសាឡាង ចាក់នៅមណ្ឌលសាលាបឋមសិក្សាបឹងសាឡាង ទីតាំងផ្លូវ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដូសទី២ ។

៦-សង្កាត់បឹងកក់ទី១ ចាក់នៅមណ្ឌល កន្លែងលេងបាល់ទាត់ ព្រីមែ ស្ពត ទីតាំងផ្លូវ៣៤៧ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដូសទី១ ៕

ដោយ៖ សូរិយា


ចែករំលែក៖