ព័ត៌មានទាន់ហេតុការណ៍៖

អេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ​ផ្លូវលេខ១៧២ ​សង្កាត់ជ័យជំនះ មានអ្នកជំងឺកូវីដ១៩​​ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,អេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ​ផ្លូវលេខ១៧២ ​សង្កាត់ជ័យជំនះ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានទៅ អេអ៊ឹម ភឺអ៊ឹម ម៉ាត ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១០៨ ​ផ្លូវលេខ១៧២ ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ បានចូលទៅទិញអីវ៉ាន់នៅទីតាំងខាងលើនេះ ហើយអ្នកលក់នៅទីតាំងនេះមិនទាន់បានយកសំណាកនៅឡើយទេ គិតត្រឹមថ្ងៃទី២៦ ខែឧសភានេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖