ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសសិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សសាលាអាជ្ញា និងសិស្សសារការី

ចែករំលែក៖

ភ្នំពេញ៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់និស្សិត និងមន្ត្រីរាជការ ទាំងពីរភេទ មេត្តាជ្រាបថា៖ បន្ទាប់ពីការផ្អាកទទួលពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១១ សិស្សក្រឡាបញ្ជី ជំនាន់ទី៨ សិស្សអាជ្ញាសាលា ជំនាន់ទី២ និងសិស្សសារការី ជំនាន់ទី៣ មួយរយៈ ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការ បន្តទទួលពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សសាលាភូមិន្ទវិជ្ជាជីវៈទាំង ៤ ដូចខាងលើ ដោយផ្ទាល់ឡើងវិញ ចាប់ពីថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ។ចំពោះនិស្សិត និងមន្ត្រីរាជការទាំងពីរភេទ ដែលបានដាក់ពាក្យសុំចូលរួមប្រឡងប្រជែងជ្រើសរើស សិស្សវិជ្ជាជីវៈទាំង ៤ ខាងលើ ហើយដែលបានដាក់ពាក្យសុំចូលរួមប្រឡង តាមរយៈប្រអប់ទទួលពាក្យ បណ្តោះអាសន្នរួចហើយ សូមមេត្តាអញ្ជើញមកទទួលយកពាក្យសុំចូលរួមប្រឡងនោះវិញ (ដើម្បីកែតម្រូវ និងបំពេញបន្ថែមចំពោះពាក្យសុំដែលមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌ) ឬមកទទួលយកសលាកប័ត ឯកត្តជន (ចំពោះពាក្យសុំដែលបានបំពេញគ្រប់លក្ខខណ្ឌរួចហើយ) នៅបន្ទប់រដ្ឋបាល នៅជាន់ផ្ទាល់ដី នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ។សេចក្តីដូចបានជម្រាបជូនខាងលើ សូម និស្សិត និងមន្ត្រីរាជការទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖