ព័ត៌មានទាន់ហេតុការណ៍៖

ដេនីក្វាន់ទួញយំទាំងយប់ព្រោះក្លាយជាជនរងគ្រោះរងសម្ពាធពីការរិះគន់របស់មនុស្សមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ កើតទុក្ខមិនសុខចិត្តព្រោះតែខ្លួនត្រូវធ្លាក់ក្នុងសភាពមនុស្សមានសម្ពាធផ្លូវចិត្តព្រោះតែរងនូវភាពឈឺចាប់នឹងការដែលត្រូវអាក្រាតកាយក្នុងបន្ទប់សណ្ឋាគារហើយបែរជារងនូវការរិះគន់បន្ថែមមួយចំនួនពីអ្នកលេងបណ្តាញសង្គមទៀត។ ការបញ្ចេញសារអមដោយការយំយែកទាំងយប់ព្រោះតែមិនអស់ចិត្តដែលនាងជាជនរងគ្រោះហើយ និងមានបំណងល្អសោះបែរជាត្រូវគេរិះគន់បន្ថែមថាជាស្រីចង់បានលុយគេទៀត។
គេចាំបានថា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ តារាសម្តែងដេនីក្វាន់ បានទម្លាយរឿងរ៉ាវមួយដែលកើតមានឡើងកាលពីអំឡុងខែតុលាឆ្នាំ២០២០អំពីករណីនៃការផ្ទុះជម្លោះរវាងនាង នឹងម្ចាស់សណ្ឋាគាយីហោសមុទ្រមាស នៅខេត្តព្រះសីហនុ អំពីសណ្ឋាគារបានលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេងរបស់នាងនិងគ្រប់បន្ទប់របស់ភ្ញៀវ ដោយបានមើលឃើញរាល់សកម្មភាពឯកជនទាំងអស់ ជាពិសេសពេលដោះខោអាវ ស្រាត និងសកម្មភាពផ្សេងៗរបស់មនុស្សទូទៅដែលត្រូវបិទបាំង។ ប៉ុន្តែរឿងនេះមិនអាចបញ្ចប់ជម្លោះរវាងដេននីក្វាន់នឹងម្ចាស់សណ្ឋាគារនោះបានឡើយ ដោយបន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្នហើយសងជំងឺចិត្តនាងត្រឹម១ម៉ឺនដុល្លារអាមេរិក ប៉ុន្តែត្រូវបាននាងបដិសេធមិនទទួល រហូតនាងនិងប្អូនប្រុសទម្លាយវីដេអូជាបន្តបន្ទាប់ផងដែរ។
នៅយប់ថ្ងៃទី២៦ខែឧសភាកន្លងមកនេះ ដេនី ក្វាន់ បានLive វីដេអូទាំងយប់ដោយបានចាត់ទុកថារឿងរ៉ាវដែលកើតមានឡើង ដែលគេលួចថតសកម្មភាពរបស់នាង ដែលនាងចាត់ទុកថាជារឿងឈឺចាប់បំផុតក្នុងជីវិត ដែលនាងមិនធ្លាប់ជួបប្រទះ។ កាន់តែរងសម្ពាធធ្ងន់ថែមទៀតនោះគឺក្រោយពីនាងទម្លាយរឿងរ៉ាវក្នុងចេតនាល្អកុំឲ្យមានអ្នករងគ្រោះបន្ត តែបែរជាត្រូវមករងនូវពាក្យរិះគន់ ពិសេសលើពាក្យចង់បានលុយគេ ឬលុយតិចទើបស្រែកបង្ហោះមិនសុខចិត្ត រហូតទម្លាយរឿងនោះ។
ដេនីក្វាន់ បញ្ជាក់ថា មិនមែនសិចស៊ីសុទ្ធតែគ្មានតម្លៃទេ សូម្បីតែស្រីលក់ខ្លួនក៏មានតម្លៃដែរ។ នាងបកស្រាយថា ខាតកិត្តិយស ខាតពេលវេលា។មិនមែនខ្លួនខ្ញុំគឺមិនដឹង មកបន្ទោសរិះគន់ទាំងនាងមិនបានខុស ឬចាំដល់ធ្លាក់លើខ្លួនកូនស្រី ប្អូនស្រីខ្លួនឯងទើបយល់ពីអារម្មណ៍នេះ ហើយព្រោះតែរឿងនេះនាងស្ទើរតែចង់គិតខ្លីម្តងៗ។ នាងចង់ឲ្យគេដឹងដើម្បីការពារខ្លួន ហើយមានរឿងអីដែលនាងនៅតែខុស ចុះប្រសិនបើប៉ះអ្នកទន់ខ្សោយយ៉ាងម៉េចទៅ គឺនាងបានរៀបរាប់អំពីដំណើរសាច់រឿងរួចអស់ហើយ ហើយសូម្បីប្រាក់សំណងដែលគេសង១ម៉ឺនដុល្លារនោះនាងក៏មិនទាន់ទទួលបានដែរ ហើយនាងក៏មិនយកប្រាក់នោះមកចាយទេ។ នាងថាអ្នកខ្លះគិតថាលុយសំខាន់ ប៉ុន្តែនាងពិតជាចង់បញ្ជាក់ថា លុយពិតជាមិនអាចទិញកិត្តិយសវិញបានទេ មិនអាចជួសជុលការឈឺចាប់នេះបានទេ។ នាងថាគ្រាន់តែការចាយលុយលើមេធាវីលើករណីនេះក៏អស់ជាង១ម៉ឺនដុល្លារដែរ នាងមិនបានខុស ហេតុអ្វីនាងត្រូវមករងការរិះគន់បែបជាន់ពន្លិច? នាងថា ការបង្ហោះគឺដោយសារតែសាលក្រមតុលាការនាងទើបទទួលបានមុនមួយថ្ងៃដែលនាងបង្ហោះនោះប៉ុណ្ណោះ ។នាងថា នាងសិចស៊ី ប៉ុន្តែនាងស្រលាញ់កិត្តិយសក៏មិនបង្ហាញកេរ្តិ៍ខ្មាសឲ្យគេឃើញដែរ ចុះប្រសិនបើនាងមិនបានដឹងអំពីរឿងកាមេរ៉ានោះ ហើយរូបភាពត្រូវបានបែកធ្លាយតើនាងត្រូវយកមុខទៅទុកនៅទីណាឬលុះត្រាតែវាបែកធ្លាយ ឬត្រូវនាងទៅសម្លាប់ខ្លួនទើបពេញចិត្ត? ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖