ខេត្តបាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះអនុវត្តដីកាបង្គាប់ចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបងលេខ ២៥៧ ត.ព្រ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ របស់លោក ជា វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ។
ការអនុវត្តដីការបស់តុលាការនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៧ព្រឹក នៅចំណុចក្រុមទី០៧ ភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឃាត់ខ្លួនបុរសនេះឈ្មោះ វង់ ធឿន (ហៅ ថន) អាយុ ៤៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅចំណុចភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ។បច្ចុប្បន្ន កម្លាំងនគរបាលជំនាញបានបញ្ជូនជនត្រូវចោទរូបនេះទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ ៖ ប្រាថ្នា