ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ សូមគោរពជូន លោក លោកស្រី ប្រធានអនុគណៈកម្មការទាំង ៦ រៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ !

លោក លោកស្រី អនុប្រធាន និងសមាជិក គណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

កម្មវត្ថុ៖ កាលបរិច្ឆេទថ្មីនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។
ខ្ញុំសូមគោរពជម្រាបជូន លោក លោកស្រី មេត្តាជ្រាបថា សម្តេចតេជោនាយករដ្ឋមន្តី បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មីគឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)។

អាស្រ័យហេតុនេះ សូមស្នើ លោក លោកស្រីមេត្តាបន្តសកម្មភាពការងាររបស់ខ្លួន ដើម្បី ឱ្យការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។សូម លោក លោកស្រី ទទួលនូវការគោរពដ៏ស្មោះពីខ្ញុំ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖