ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបិសាចក្រហម Manchester United បាត់បង់ពាន Europa League បន្ទាប់ពីបាល់កាត់សេចក្តីប៉េណាល់ទី

ចែករំលែក៖

ក្រុម Manchester United បានបាត់បង់ពានរង្វាន់ Europa League ក្រោយពេលចាញ់ក្រុម Villarreal បាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្របន្ទាប់ពីប្រកួតលទ្ធផល១ទល់១ នៅទីក្រុង Gdansk កាលពីម្សិលមិញ ដោយការស៊ុតបាល់កាត់សេចក្តីប៉េណាល់ទី១១ម៉ែត្រ ១១ទល់១០គ្រាប់។

លោក Ole Gunnar Solskjaer បានក្លាយជាអ្នកចាត់ការទី២ ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់មួយនេះ ហើយការប្រកួតក្នុងតង់ទី១ កីឡាករ Gerard Moreno របស់ក្រុម Villarreal រកបាន១គ្រាប់នាំមុខមុននៅនាទីទី២៩ ហើយ១គ្រាប់នេះបានបញ្ចប់រហូតដល់ចប់តង់។

ចូលដល់តង់ទី២ ខ្សែប្រយុទ្ធ Cavani រកបាន១គ្រាប់សងវិញនៅនាទីទី៥៥ ក្នុងតង់ទី២ ហើយលទ្ធផល១ទល់១នេះគឺបន្តរហូតដល់ចប់ការប្រកួត និងបន្ថែមការប្រកួត១៥នាទី២ដងទៀត ក៏នៅតែបន្តស្មើគ្នាទៀត។ ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់បាល់កាត់សេចក្តី១១ម៉ែត្រ។

អ្នកចាំទី Geronimo Rulli របស់ក្រុម Villarreal បានសង្គ្រោះបាល់ពីអ្នកចាំទី De Gea របស់ក្រុមបិសាចក្រហម ធ្វើឲ្យលទ្ធផលបាល់កាត់សេចក្តីគឺ១១ទល់១០។

ពានរង្វាន់អឺរ៉ុបនេះគឺជាលើកដំបូងសម្រាប់ក្លិបរបស់ពួកគេ និងកំណត់ត្រាលើកពានជាលើកទី៤សម្រាប់គ្រូបង្វឹករបស់ពួកគេលោក UnaiEmery ដែលទទួលបន្ទុក Sevilla នៅពេលវគ្គផ្តាច់ព្រ័ត្រចុងក្រោយបានទទួលបាល់ប៉េណាល់ទីកាលពីឆ្នាំ២០១៤ ។

ចំណែកសមិទ្ធផលរបស់លោក Solskjaer នៅ United ដំណើរការបានច្រើនជាងស្ថិតិសាមញ្ញ ប៉ុន្តែការពិតនេះគឺជាការប្រកួតលើកទី១៥១របស់គាត់ ហើយមានតែលោក Dave Sexton ប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់នៅ Old Trafford នាសម័យក្រោយសង្គ្រាម។

ក្រុម Villarreal បានចូលលេងក្នុងការប្រកួតជាទីពេញចិត្តនឹងក្លិបដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧នៅ La Liga នៅរដូវកាលនេះពោលគឺ២ពិន្ទុក្រោមក្រុម Real Sociedad

ដោយ ៖ ភារៈ


ចែករំលែក៖