ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ សម្លាប់មនុស្ស៣នាក់ និងរងរបួសធ្ងន់ ស្រាល៥នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មនុស្ស៣នាក់បានស្លាប់យ៉ាងរន្ធត់ក្នុងពេលតែមួយ និង៥នាក់ទៀតរងរបួសធ្ងន់ដោយសាររន្ទះបាញ់។

ឧបទ្ទវហេតុនេះកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះចាំចម្ការទួលស្មោញ ភូមិគគីរ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ គ្រាដែលមានភ្លៀងធ្លាក់មួយមេយ៉ាងធំ។

 ជនរងគ្រោះក្នុងករណីរន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាលចំនួន០៥នាក់ នេះមាន÷

១.ឈ្មោះ ស៊ុន រ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់)

២.ឈ្មោះ ធួក លីម ភេទប្រុស អាយុ ៦២ឆ្នាំ (ស្លាប់)

៣.ឈ្មោះ ឯម ស្រ៊ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ(ស្លាប់)

៤.ឈ្មោះ សួស គីម ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសស្រាល)

៥.ឈ្មោះ ព្រុំ លាត ភេទប្រុស អាយុ ៦៧ឆ្នាំ (របួសស្រាល)

៦.ឈ្មោះ ធួក និល ភេទប្រុស អាយុ ៥៨ឆ្នាំ (របួសធ្ងន់)

៧.ឈ្មោះ សៀន យ៉ុន ភេទប្រុស អាយុ៣៥ឆ្នាំ (របួសធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។

៨.ឈ្មោះ ខន ខាន់ ភេទប្រុស អាយុ (របួសស្រាល) នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលសាលាវិស័យបានឲ្យដឹងថសបានឲ្យដឹងថា មិនកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការជាក្រុមក្នុងភូមិខាងលើ។ គាប់ជួនពេលនោះមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ធ្វើឲ្យជនរងគ្រោះទាំង៧នាក់រត់ចូលជ្រកក្នុងខ្ទមមួយហើយចៃដន្យមានរន្ទះបាញ់បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ ៥នាក់ទៀតរងរបួសធ្ងន់និងស្រាលរដូករណែលនៅកន្លែងកើតហេតុគួរឲ្យរន្ធត់បំផុត។

ក្រោយកើតហេតុសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យជាក់ស្តែងហើយជនរងគ្រោះដែលរងរបួសធ្ងន់និងស្រាលត្រូវបានសាច់ញាតិយកទៅព្យាបាល នៅមន្ទីរពេទ្យ ។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ទាំងក្តុកក្តួលបំផុត៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖