ព័ត៌មានទាន់ហេតុការណ៍៖

អ្នកវិជ្ជមានកូវីដ-១៩ម្នាក់ព្យាយាមរត់គេចពីតំបន់រោងចក្រយូលីក្នុងគោលបំណងមកផ្ទះត្រូវបានសមត្ថកិច្ចតាមឃាត់ទាន់ពេលនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកស្រី ហួត ចាន់បូរ៉ា អភិបាលរងស្រុកស្វាយជ្រំដែលបានបង្ហោះតាមអាក់ខោនទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកស្រីថា សូមអរគុណដល់កងកម្លាំងសមត្ថកិច្ច ដែលសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំគោកព្រីងចុះឃាត់ខ្លួនជនដែលមានវិជ្ជមានវីរុសកូវីដ-១៩ម្នាក់ដែលបានព្យាយាមរត់គេចពីតំបន់រោងចក្រយូលី ក្នុងគោលបំណងមកផ្ទះនៅស្រុកស្វាយជ្រំបានទាន់ពេលវេលា។

  លោកស្រីបន្តថា ដោយកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបាននៅចំណុចទួលគជ់ វាលស្រែ ស្ថិតនៅភូមិអង្គប្បាស ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនាវេលាម៉ោង៤និង៩នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

លោកស្រីអភិបាលរងស្រុកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩   (#COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន  សម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖