ព័ត៌មានទាន់ហេតុការណ៍៖

សែលកាត រកឃើញម្ចាស់រថយន្តទំនើបម៉ាក MG ZS សេរ៊ីឆ្នាំ 2021 ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ!

ចែករំលែក៖

នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2021 ក្រុមហ៊ុនសែលកាត(Cellcard) ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវព្រឹត្តការណ៏ចាប់រង្វាន់ធំ ដែលមានដូចជា រថយន្ត MG ZS សេរ៊ីឆ្នាំ 2021ព្រមទាំងធ្វើការប្រគល់រង្វាន់ម៉ូតូ Yamaha X-ride ចំនួន 3 គ្រឿង ពីកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ ជូនដល់អតិថិជន នៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុន

អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Yamaha X-ride ចំនួន 3 គ្រឿងមានដូចខាងក្រោម៖

អតិថិជនទី1 ឈ្នោះថា ជឹង សេងជី ជាមន្ត្រីរាជការ ដែលមានអាស័យដ្ឋាននៅ ភូមិ3 សង្កាត់អូរឫស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ។
អតិថិជនទី2 ឈ្នោះថា ស៊ន សុវ៉ាន់ធឿន ជាបុគ្គលិកក្រុមហ៊ុនម្នាក់ ដែលមានអាស័យដ្ឋាននៅ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
អតិថិជនទី3 មានឈ្មោះថា ផាត ផានិត ជាអាជីវករលក់ដូរ នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

ជាមួយនឹងកម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ អតិថិជនសែលកាតទាំងអស់គ្រាន់តែភ្ជាប់គម្រោងណាមួយដូចជា BIG BIG LOVE, Cellcard 4U, ដូរលុយអស្ចារ្យ, BIG LOVE ឬ ស៊ីមនាគរីករាយ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជានាទី & សារ សម្រាប់តេនិងផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធើណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ និងរង្វាន់ធំរថយន្ត MG ZS  សេរ៊ីឆ្នាំ 2021 មួយគ្រឿង ដែលបានធ្វើការចាប់រង្វាន់និងរកឃើញអតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់ធំគឺរថយន្ត MG ZS  សេរ៊ីឆ្នាំ 2021 នេះ។ ខាងក្រុមហ៊ុន សែលកាត នឹងទាក់ទងទៅកាន់អ្នកឈ្នះដើម្បីមកទទួលយករង្វាន់ ដែលនឹងមានការកម្មវិធីប្រគល់រង្វាន់នៅថ្ងៃសុក្រ ទី4 ខែមិថុនា ឆ្នាំ2021 ខាងមុខនេះ។

ហើយដោយមានការគាំទ្រពីអតិថិជនជាច្រើន កម្មវិធីភ្ជាប់គម្រោងដើម្បីឈ្នះ នឹងបន្តរដូវកាលទី2 ចាប់ពីថ្ងៃទី 28 ឧសភា ដល់ថ្ងៃទី 26 សីហា 2021 ។ ដូច្នេះប្រសិនបើអតិថិជនសែលកាតទាំងអស់មិនទាន់បានឈ្នះរង្វាន់ លោកអ្នកនៅតែអាចមានឪកាសឈ្នះរង្វាន់ជាច្រើនដែលដូចនឹងរដូវកាលទីមួយដែរ ហើយរង្វាន់ទាំងនោះគឺមានដូចជា

រង្វាន់ធំរថយន្ត MG ZS  សេរ៊ីឆ្នាំ 2021 មួយគ្រឿង

ម៉ូតូ Yamaha X Ride មួយគ្រឿងរៀងរាល់ថ្ងៃ

នាទី & សារ សម្រាប់តេនិងផ្ញើសារក្នុងប្រព័ន្ធ និងទិន្នន័យសម្រាប់ប្រើអ៊ីនធើណិតឥតគិតថ្លៃរៀងរាល់ថ្ងៃ

សូមជម្រាប់ថា កម្មវិធីចាប់រង្វាន់នេះ គឺបានធ្វើការផ្សាយផ្ទាល់នៅលើ Facebook Page របស់ Cellcard និង CTN TV ផងដែរ ៕


ចែករំលែក៖