ព័ត៌មានទាន់ហេតុការណ៍៖

ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
យោងតាមអនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែល​បានយកឡានទៅតុបតែង និងអ្នករកស៊ីដូចគ្នានៅក្បែរពន្លក ៩៩ លក់គ្រឿងតុបតែងឡាន ដែលមានទីតាំងស្ថិតនៅ ​ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
​មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ និងបានចល័តទៅធ្វើនៅកន្លែងលក់ផ្សេងទៀតនៅក្បែរទីតាំងនេះផងដែរ ។

អនុគណ:កម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖