ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសុខាភិបាលខេត្តព្រះវិហារ : រដ្ឋបាលខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ជាគូរដណ្តឹងនឹងគ្នាផង !

ចែករំលែក៖

ខេត្តព្រះវិហារ៖ បើយោងតាមប្រភព៖ ពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកកូវីដ-១៩នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ-១៩ ចំនួន០២នាក់ ជាលទ្ធផល រកឃើញវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។ពួកគាត់ទាំង២ជាគូរដណ្តឹងនឹងគ្នាក្នុងពិធីភ្ជាប់ពាក្យនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។

បច្ចុប្បន្នកំពុងឲ្យធ្វើចត្តាឡីស័កនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។រដ្ឋបាលខេត្តអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺត្រូវរួសរាន់ទៅយកសំណានៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅមណ្ឌលចត្តាឡីស័កផ្ទះសំណាក់គ្រូបង្រៀន សម្រាប់បងប្អូននៅក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែងមានជ័យឬក៏អាចទំនាក់ទំនងតាមលេខទូរសព្ទលេខ012 985 689/0885964496៕

ដោយ ៖ សិលា


ចែករំលែក៖