ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវ  នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួន ជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង ០០នាទីយប់ នៅចំណុចផ្លូវបេតុង ក្រុុមទី ១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

– ជនរងគ្រោះ ឈ្មោះ ចាន់ ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ នេសាទ មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

– ជនសង្ស័យឈ្មោះ សេង វិរៈ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ផ្ទះជួល ផ្លូវបេតុង ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ  (ឃាត់ខ្លួន មានសារធាតុញៀន)។

  សម្ភារដកហូតរួមមាន ៖

១/ ម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១FA-៧២៩១ លេខតួ +លេខម៉ាស៊ីន ៩៣២៨១៣១

   សម្ភារបាត់បង់មាន ៖

១/ ទូរស័ព្ទ ដៃមួយគ្រឿង ម៉ាក Oppo A3S ពណ៌ក្រហម លេខ ០៧០៦៩៥៥២៦ ។

  លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងទៀតថា នៅថ្ងៃកេីតហេតុ ខាងលេី ជនរងគ្រោះ បានហៅកង់បីឥណ្ឌាជិះចេញពីផ្ទះជួលទៅមេីលម្តាយឈឺនៅគីឡូម៉ែត្រលេខ៧ ពេលជិះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿង ឃេីញជនរងគ្រោះកំពុងចុចទូរស័ព្ទ ក៏ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេច តែទាក់ដៃចង្កូតក៏ដួលម៉ូតូនៅនឹងកន្លែងកេីតហេតុរួចរត់គេចខ្លួនស្របពេលកម្លាំងសមត្ថកិច្ចល្បាតឃេីញចុះអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតានីតិវិធី ៕

ដោយ ៖ ជីណា


ចែករំលែក៖