ព័ត៌មានទាន់ហេតុការណ៍៖

ដោយមានការយកចិត្តទុកដាក់នឹងការចង្អុលណែនាំពីលោក ស ថេត ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយភូមិចំរើនផល២សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ខែឧសភា ឆ្នាំ២០២១វេលាម៉ោង០៩និង០០នាទីព្រឹក លោក ឈាង ផាន់ណារ៉ា ប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យនិងរួមមាន  លោក ហ៊ាង ថារ៉េត លោកព្រហ្ម យ៉ុន លោកឈឹត គឹមធុយ អនុប្រធានក្រុមការងារចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារគណៈបក្សប្រជាជនចុះជួយភូមិចំរើនផល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បាននាំយកអំណោយរបស់ លោក ស ថេត  ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖

 ១/ អង្ករ ចំនួន១បាវ (២៥គីឡូក្រាម)

 ២/ មីចំនួន ២កេស

 ៣/ ទឹកសុទ្ធចំនួន ២កេស

 ៤/ ត្រីខកំប៉ុងចំនួន ២យួរ

 ៥/ ទឹកត្រីចំនួន១យួរ

 ៦/ ទឹកសីអុីវចំនួន១យួរ

 ៧/ថវិកាចំនួន២០០,០០០រៀល(ម្ភៃមុឺនរៀល)

  ៨/ថវិកាដល់ក្រុមយុវជន១៣នាក់ ម្នាក់២០.០០០រៀល៕

ដោយ៖ ជីណា


ចែករំលែក៖