ភ្នំពេញ៖ គ្មានពាក្យពេចន៍អ្វីក្រៅពី🙏ជូនពរដល់ម្តាយនិងកូន ឆាប់ជាសះស្បើយត្រឡប់មកលំនៅឋានវិញ ឆាប់រហ័សបំផុត ខណ:ក្រុមគ្រូពេទ្យយើង លះបង់កម្លាំងកាយចិត្ត ចំណេះដឹង ការយកចិត្តទុកដល់អ្នកជំងឺ២៤ម៉ោងលើ២៤ លើសពីអ្វីដែលគិតស្មានមិនដល់ កាល:ទេស:ដ៏លំបាកនេះ ខ្មែរស្រលាញ់ខ្មែរ ។
បើយោងតាមប្រភព: ពីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា, នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយ រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩បានបញ្ចូន អ្នកផ្ទុកវិជ្ជមានកូវីដ-១៩ ចំនួន៧នាក់ នៅភូមិ ទ្រា២ សរុប៤នាក់ ភូមិមានជ័យ សរុប ២នាក់ ភូមិ មានជ័យ១ ម្នាក់។
សូមបញ្ជាក់ផងដែរថា, ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអាទិត្យទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៧៩នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៨៧៣នាក់ និងករណីស្លាប់ ០៦នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៥៧៩នាក់ទៀត ជាសះស្បើយ ៨៧៣នាក់ និងស្លាប់ ០៦នាក់៖
– ករណីឆ្លងសហគមន៍ ៥៥៨នាក់
– អ្នកដំណើរពីបរទេស ២១នាក់គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 29,404 នាក់
– អ្នកជាសះស្បើយ= 22,188 នាក់
– អ្នកស្លាប់= 209 នាក់ ៕
ដោយ ៖ សុខ ខេមរា