ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណី​នគរបាលខណ្ឌឫស្សីកែវ​ ឃាត់រថយន្ត​ និងម៉ូតូកែច្នៃបំពង់សុីមុំាង(ប្រែន)​,ពេល​នេះសមត្ថកិច្ចបានទទួលស្គាល់រថយន្តស្ព័រ​ស៊េរី​ទំនើប​មួយគ្រឿង​មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ

ចែករំលែក៖

ភ្នំពេញ៖​ បេីយោង​តាមការបញ្ជាក់ពី​ម្ចាស់​រថយន្ត​ស្ព័រ​ស៊េរី​ទំនើប​មួយគ្រឿង​ ពណ៌លឿង​ ពាក់ស្លាកលេខកម្ពុជា​ HENG-0809​ បានបញ្ជាក់ថា​ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌឬស្សីកែវ​ ចុះប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យយានយន្តកែឆ្នៃបំពង់សុីមុំាង(ប្រែន)ខុសបច្ចេកទេស​ កាលពីម្សិលមិញនេះ​ ត្រូវ​បានសមត្ថកិច្ចទទួលស្គាល់ថា៖​ រថយន្តស្ព័រ​ស៊េរី​ទំនើប​មួយនេះ​ គឺមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ​ ព្រោះ​ជំហ៊ាន​ដំបូងឡេីយ​យល់​ច្រឡំ​ស្មាន​តែរថយន្តកែច្នៃ។

គួរជម្រាបថា​ កាលពីថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២១​ វេលាម៉ោង​៥​ និង​៣០នាទីល្ងាច កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ​ បានដាក់គោលដៅស្ទាក់ឃាត់ម៉ូតូកែឆ្នៃបំពង់សុីមុាំង(ប្រែន)នៅតាមបណ្តោយផ្លូវលេខ១០០៣​ ក្នុងមូលដ្ឋាន​ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

ក្នុង​ប្រតិបត្តិការ​នោះ​លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ​ បានប្រាប់ឲ្យដឹងថា ជាលទ្ធផលអធិការដ្ឋានឃាត់ម៉ូតូបំពង់សុីមុាំងកែឆ្នៃ(ប្រែន)ចំនួន៣គ្រឿង​ និងរថយន្តចំនួួន២គ្រឿង​ ចំពោះរថយន្តបានបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក។​ ដោយ​ឡែក​នៅចំពោះមុខអធិការដ្ឋាន​ បានរក្សាទុកនៅអធិការដ្ឋានខណ្ឌរងចាំមានបទបញ្ជាថ្មីទើបមានដំណោះស្រាយ។

ជុំវិញករណីខាងលេីនេះ​ បេីតាមការ​លេីក​ឡេី​ងរបស់ប្រជាពលរដ្ឋទូទៅ​ បាននិយាយថា​ សមត្ថកិច្ច​គួរតែសហការជាមួយមន្រ្តីជំនាញ​ ផ្នែក​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ នៅពេល​ចុះប្រតិបត្តិការ​ ព្រោះ​កុំឲ្យ​មានការយល់ច្រឡំ​ដូច​ខាងលើ​នេះ។ ប៉ុន្តែ​ពួកគាត់​ បានគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ច​ ដែលអនុវត្តច្បាប់ក្នុងការបង្រ្កាប​រថយន្ត​ និង​ម៉ូតូ​ ណាដែលកែច្នៃខុសបច្ចេកទេសផងដែរ៕

ដោយ ​៖ សហការី


ចែករំលែក៖