ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តព្រៃវែង មានករណីអ្នកលក់មាសក្នុងផ្សារក្រុងព្រៃវែងបានឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀត

ចែករំលែក៖

ខេត្តព្រៃវែង៖ បើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តព្រៃវែង បានបញ្ជាក់អោយដឹងថា,ខេត្តព្រៃវែង នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានករណីអ្នកលក់មាសក្នុងផ្សារក្រុងព្រៃវែងបានឆ្លងជំងឺកូវីដ-១៩ ម្នាក់ទៀត ។

ក្នុងនោះបានបញ្ជាក់អំពីអត្តសញ្ញាណបុគ្គលដែលមានវិជ្ជាមានកូវីដ-១៩ ដូចខាងក្រោម

– ឈ្មោះ ជៀន​ ចាន់​សុធិ​ ភេទប្រុស​ អាយុ​ ២៣ ឆ្នាំ​ រស់នៅភូមិ​ លេខ២​ សង្កាត់​ កំពង់លាវ​ ក្រុងព្រៃវែង ខេត្ត​ ព្រៃវែង​ បបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ឈ្មោះ ឡេង​ វាសនា​ (អ្នកលក់មាសផ្សារព្រៃវែង ) បានយកសំណាកពិនិត្យថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១ យកលើកទី ១ លទ្ធផលវិជ្ជមានកូវីដ-១៩ ហើយបានដាក់អោយព្យាបាលនៅមន្ទីរពេទ្យខេត្ត ៕

ដោយ៖ សិលា


ចែករំលែក៖