ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទទី៣១ ខែឧសភា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ បានធ្វេីការបង្ហាញមុខជនសង្ស័យ៧នាក់ជាសាធារណៈមុនបញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោស ដែលពួកគេពាក់ព័ន្ធករណីគ្រឿងញៀន,កាច់កម៉ូតូនឹងគាស់ផ្ទះប្រជាពលរដ្ឋ ។
លោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ខាងលេីរួមមាន ៖
ទី១-ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
ទី២-ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងពិដាន ទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ,
ទី៣-ឈ្មោះ យុង សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
ទី៤-ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
ទី៥-ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
ទី៦-ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
ទី៧- ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជនសង្ស័យទាំង០៧នាក់មានសារធាតុញៀន) ។
លោកអធិការបានបន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះគឺកម្លាំងសមត្ថកិច្ចបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដេីម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ហេីយខណៈកំពុងល្បាតក៏ឃេីញជនសង្ស័យបីនាក់ជិះម៉ូតូឌុបគ្នាកាត់វាលស្រែ ក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ក៏ឃាត់សួរនាំស្រាប់តែឆែកឃេីញសម្ភារកាច់កម៉ូតូនៅជាប់ខ្លួនពួកគេ ទេីបកម្លាំងសមត្ថកិច្ចសម្រេចឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃសរ រហូតឈានដល់ការឃាត់ខ្លួនបក្ខពួកចំនួន៤នាក់បន្ថែមទៀត(សរុប៧នាក់)។
លោកវរសេនីយ៍ឯក ជឹម សុីថា បានបញ្ជាក់ថាក្រោយសួរនាំជនសង្ស័យបានឆ្លេីយសារភាពថាពួកគេពិតជាធ្លាប់បានធ្វេីសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះប្រជាពលរដ្ឋ រួមទាំងប្រេីប្រាស់នៅសារធាតុញៀន។
ក្រោយពីសាកសួរ និងតាមចម្លេីយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចក៏កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ